khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានដឹកនាំការប្រជុំជាមួយលោកអភិបាលរងស្រុក លោកមេឃុំទាំង៨ នៃស្រុកស្វាយចេក ផ្តោតលើ ការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានដឹកនាំការប្រជុំជាមួយលោកអភិបាលរងស្រុក លោកមេឃុំទាំង៨ នៃស្រុកស្វាយចេក ផ្តោតលើ ការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់ឃុំនីមួយៗ ត្រូវមានអ្នកប្រចាំការបំពេញការងារ និងការដោះស្រាយបញ្ហាផ្សេងៗទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋានរបស់ខ្លួន រក្សាឱ្យបានល្អនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក៏ដូចជាថ្ងៃដំណើរការបោះឆ្នោត។ ក្រើនរំលឹកប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ត្រូវត្រៀមឯកសារពាក់ព័ន្ធសម្រាប់ទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ។ នាឱកាសនោះ ឯកឧត្តម និងសហការី បានឧបត្ថម្ភថវិកា២០០.០០០រៀល ជូនដល់អ្នកប្រចាំការស្រុក អ្នកប្រចាំការឃុំ ២០០.០០០រៀល ក្នុងមួយឃុំ និងជូនសាលារៀនបីកន្លែងសម្រាប់ទិញកូនឈើធ្នង់ មួយសាលាទទួលបានថវិកា២០០.០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន