លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន សម្ភារៈបរិក្ខា និងថវិកាមួយចំនួន វេរប្រគេនព្រះគ្រូចៅអធិការវត្តចំនួន៨វត្ត ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញា គុយ លាងគី បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន សម្ភារៈបរិក្ខា និងថវិកាមួយចំនួន វេរប្រគេនព្រះគ្រូចៅអធិការវត្តចំនួន៨វត្ត ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងសំណេះសំណាលថ្លែងអំណរអរគុណដល់លោកយាយ លោកតា មា មីង បងប្អូន ដែលបានអញ្ជើញទៅចូលរួមបោះឆ្នាតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងច្រើនលើសលប់ ស្ថិតនៅវត្តក្ដីចារ្តិ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។