khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តមអនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីត្រួតពិនិត្យកិច្ចការសំខាន់ៗមួយចំនួន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ​ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តមអនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីត្រួតពិនិត្យកិច្ចការសំខាន់ៗមួយចំនួន ពិសេសការប្រគល់ភារកិច្ចជូនមន្ត្រីលេខាធិការដ្ឋាន អមគណៈកម្មការ ក្នុងការរៀមចំចងក្រងឯកសារជំនួយការស្មារតី និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងដំណើរចុះ បំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះនាពេលខាងមុខ។ ក្នុងឱកាសនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានណែនាំដល់ឯកឧត្តមអនុប្រធានគណៈកម្មការ ត្រូវធ្វើការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីពិភាក្សាក្នុងការរៀបចំចងក្រងសៀវភៅស្តីពីវប្បធម៌ជាតិ ដែលមានសារសំខាន់សម្រាប់មនុស្សគ្រប់រូបឱ្យបានល្អប្រសើរ ទុកជាស្នាដៃរបស់គណៈកម្មការ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត