khmer eng
  • ឯកឧត្តម ឡៅ ឆន បានយកចង្ហាន់ និងគ្រឿងបរិក្ខាមួយចំនួនទៅវេរប្រគេនព្រះចៅអធិការវត្តព្រះព្រហ្មរតន៍
     
    ចែករំលែក ៖

    នៅថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបងប្អូន កូនចៅ បានយកចង្ហាន់ និងគ្រឿងបរិក្ខាមួយចំនួន ដូចជាអង្ករ ទឹកសទ្ធ តែអូឈិ ប្រេងឆា ប៊ីចេង និងថវិកាមួយចំនួន ទៅវេរប្រគេនព្រះចៅអធិការវត្ត និងជាព្រះបាឡាដខេត្តសៀមរាប នៅវត្តព្រះព្រហ្មរតន៍ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ព្រះសង្ឃក្នុងពេលកំពុងចូលព្រះវស្សា និងបង្សុកូលឧទ្ទិសកុសល ដែលកើតចេញពីការធ្វើបុណ្យនេះ ដល់បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំងអស់ ដែលបានចែកឋានទៅ និងអស់លោក លោកស្រី ដែលបានពលីជីវិត ដើម្បីរក្សាការពារទឹកដី និងការពារសន្តិភាព សូមទទួលកុសលអាន្និសង្ឃនេះ និងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ