khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះពិនិត្យការដ្ឋានពង្រីកប្រព័ន្ធលូសាធារណៈនៅតាមបណ្តោយផ្លូវលេខ១៥០ ភូមិទី៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកប្រធានក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិទី៣ ចុះពិនិត្យការដ្ឋានពង្រីកប្រព័ន្ធលូសាធារណៈតាមសំណូមពរជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៥០ ភូមិទី៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រវែង២៥០ម៉ែត្រ ដែលបានដេញថ្លៃរួច។ នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ជាឱកាសមាសដែលអនុញ្ញត្តឲ្យយើងសម្រេចជោគជ័យថ្មីៗបន្ថែមទៀតក្នុងកិច្ចប្រតិបត្តិការងារជាគុណប្រយោជន៍ជូនសង្គមជាតិបានគ្រប់យ៉ាងគ្រប់ពេលវេលា ដើម្បីអភិវឌ្ឍន៍មាតុភូមិ ក្រោមម្លប់នៃសុខសន្តិភាពដ៏សុខដុមរមនាពេញផ្ទៃប្រទេស។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម