khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៤ របស់ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា(គណៈកម្មការទី២)ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយគណៈកម្មការកសាងផែនការយុទ្ធសាស្ត្រ៣ឆ្នាំរំកិល(ឆ្នាំ២០២៤-២០២៦) និងគម្រោងថវិកាប្រចាំឆ្នាំ២០២៤ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៤ របស់ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញពីឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកានៃអគ្គនាយកដ្ឋានទាំង៣ អគ្គាធិការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជួបពិភាក្សាជាមួយគណៈប្រតិភូទីក្រុង Kota ប្រទេសជប៉ុន
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យស្រះទឹក១កន្លែង នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តម យស ផានីត្តា បានអញ្ជើញចូលរួមពីធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ