khmer eng
  • លោកជំទាវ ចឹក ហេង បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ជាំក្សាន្ត
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ ១កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ជាំក្សាន្ត ដែលមាន លោកយ៉ុង ហួត ប្រធានក្រុមប្រឹក្សាស្រុក លោក លិញយុត អភិបាលរងស្រុក បានចូលរួមដំណើរ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក លោកជំទាវ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួបរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានការគ្រាំទ្រយ៉ាងធំធេង ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាពេលកន្លងមក។ លោកជំទាវបានសំណូមពរ បន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ថែរក្សាសមិទ្ធផលដែលសម្រេចបានកន្លងមក ត្រូវពង្រឹង កាសាមគ្គីបន្ថែមទៀត ដើម្បីភាពរីកចម្រើន ។ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមចំនួន១២ នាក់ផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត