ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ
ព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរ ថ្លែងអំណរគុណ និងលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ទទួលបានការគ្រាំទ្រយ៉ាងធំធេងក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលកន្លងមក។ បន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាឱ្យបានទាន់ពេលវេលា រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីភាពរីកចម្រើន រុងរឿងជាអមត នៃប្រទេសជាតិយើង។ ក្នុងឱកាសនោះបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។