khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំមន្ត្រីមូលដ្ឋានឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង យកទៀនព្រះវស្សា សាដក បច្ច័យ អង្ករ គ្រឿងបរិគោគ និងភេសជ្ជ:
     
    ចែករំលែក ៖

      

    ព្រឹកថ្ងៃសៅរ៍ទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំមន្ត្រីមូលដ្ឋានឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង យកទៀនព្រះវស្សា សាដក បច្ច័យ អង្ករ គ្រឿងបរិគោគ និងភេសជ្ជ: ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៣ ស្ថិតក្នុងឃុំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតា បីតា ជីដូន ជីតា ញាតិការក្នុងសង្សារវដ្ដ និងអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ នាក្នុងឱកាសនោះ ឯកឧត្តម និងសហការី ក៏បានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋតាមភូមិទាំង៥ ក្នុងឃុំ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលកន្លងមកថ្មីៗនេះ ដើម្បីគាំទ្រសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែចំរើនរុងរឿងជាអមត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ