khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា រួមជាមួយលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ផន ដាវី ជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលទទួលមរណភាពក្នុងជន្មាយុ៦៤ឆ្នាំ
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានរួមជាមួយលោកជំទាវ ម៉ុ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវ ទូច.សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ដើម្បីគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម ផន ដាវី ជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលទទួលមរណភាពក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅនៅគេហដ្ឋានសពក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យើងខ្ញុំសូមបួងសួងឲ្យវិញ្ញាណ្ខន្ធឧបាសកបានទៅកាន់ទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកំលាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនមហាជន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានផ្ដល់ជូនកញ្ចប់អាហារស្រាយបួសខែ រ៉ម៉ាឌន ជូនដល់ស៊ូរ៉ាវ ម៉ាស្ជិត ទាំង៧ ក្នុងសង្កាត់ច្រាំងចំរេះទី១
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន ជាមួយនារីខ្មែរអុីស្លាមកម្ពុជា លើកទី៤ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី៣ព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ក្រុមហ៊ុនចិន DIMENG GROUP និងសហការី ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម