khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន លោកមេភូមិ សរុបចំនួន១៦រូប ស្ថិតនៅសាលាឃុំព្រៃគ្រី ដើម្បីឈ្វេង យល់ពីសភាពការណ៍ទូទៅរបស់ឃុំ និងផែនការបន្ត។
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន លោកមេភូមិ សរុបចំនួន១៦រូប ស្ថិតនៅសាលាឃុំព្រៃគ្រី ដើម្បីឈ្វេង យល់ពីសភាពការណ៍ទូទៅរបស់ឃុំ និងផែនការបន្ត។ បន្ទាប់ពីបានស្ដាប់របាយការណ៍លោកស្រីមេឃុំរួចមក ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ
    ការខិតខំកន្លងមកក្នុងដំណើរដឹកនាំការបោះឆ្នោតជ្រើសតាំងតំ ណាងរាស្ត្រនីតិកាលទី៧ សម្រចបានជោគជ័យដ៏ត្រចះត្រចង់។ ការរក្សាបានសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរស្រាល តាមរយ:ការបង្កបង្កើនផលស្រែស្រូវបន្កើនរដូវ ព្រមទាំងបានសំណូមពរឲ្យយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយផ្ដើមចេញពីមនុស្សម្នាក់ៗឡើងទៅ ខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ត្រៀមអនុវត្តផែនការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែល គ ជ ប បានណែនាំ ពិនិត្យសិក្សាអំពីតួ នាទី ក្រុមប្រឹក្សាឃុំ ភូមិ ដែលមានចែងក្នុងច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ការរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងចុងក្រោយបានបង្ហាញជូនសង្ខេប ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក