khmer eng
  • គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់មន្ទីរសំខាន់ៗចំនួន០៤នៅខេត្តក្រចេះ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធជុំវិញមន្ទីរទាំង៤ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់មន្ទីរដែលវិស័យពាក់ព័ន្ធជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ។
    ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរជំនាញពាក់ព័ន្ធវិស័យទាំង៤ ចំពោះការខិតខំបំពេញការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានាដោយប្រសិទ្ធភាព ព្រមទាំងផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជាត្រីវិស័យសម្រាប់អនុវត្តការងារបន្តឱ្យសម្រេចបានតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក