ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងលេខាធិការអមគណៈកម្មការទាំង១០ព្រឹទ្ធសភា
អង្គារ, ២២ ធ្នូ ២០២០, ០៩:៥៥ ព្រឹក

នារសៀលថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងលេខាធិការអមគណៈកម្មការទាំង១០ព្រឹទ្ធសភា ដើម្បីពិភាក្សាស្តីពីការងារទូទៅរបស់លេខាធិការដ្ឋានអមគណៈកម្មការទាំង១០ព្រឹទ្ធសភា និងបញ្ហាផ្សេងៗ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។