khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនយុទ្ធជនពិការ និងអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខ បងប្អូនយុទ្ធជនពិការ និងអតីត យុទ្ធជនក្រីក្រចំនួន១១៥គ្រួសារ នៅសមាគមអតីតយុទ្ធជនកម្ពុជា ដែលស្ថិតក្នុងភូមិអូរកាខុប ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បងប្អូនយុទ្ធជនពិការ និងអតីត យុទ្ធជន ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។
    ពិធីសំណេះសំណាលរៀបចំឡើង ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ទទួលបានសុខសន្តិភាពមកទល់នាពេលនេះ…។
    ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ក្រុមសមាជិកាព្រឹទ្ធសភា ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនយុទ្ធជនពិការ និងអគីតយុទ្ធជនទាំង១១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ០១បេ ត្រីខ០១យួរ សៀងផ្អែម០១គីឡូ ឆៃប៉ូវផ្អែម០១គីឡូ ប៊ីចេង០១កញ្ចប់ ប្រេងឆា០១ដប ភួយ០១ ក្រម៉ា០១ សារុង០១ ការបូប និងថ្នាំពេទ្យចំនួន០១កាបូប សាប៊ូដុសខ្លួន០២ដុំ ម៉ាស់ក្មេង០៥កញ្ចប់ ទឹកសុទ្ធ នំបុ័ងទំពាំងបាយជូ និងថវិកាចំនួន១០ម៉ឺនរៀល។ ដោយឡែកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកសាមគ្គីមានជ័យ ក្នុងម្នាក់ៗទទួលបាន៖ ត្រីខ០១យូរ សៀងផ្អែម០២គីឡូ ឆៃប៉ូវផ្អែម០១គីឡូ ប៊ីចេង០១កព្ចាប់ ភួយ០១ ក្រម៉ា០១ អាវយឺត០១ ម៉ាស់ក្មេង០៥កញ្ចប់ សៀវភៅ០២ក្បាល ប៊ិក០១ដើម រ៉ូលអន០១ទីប ក្រែមរ៉េវឡន០១ដើម ទឹកអប់០១ដប ថ្នាំលាបសក់០១ប្រអប់ សាប៊ូដុសខ្លួន០២ដុំ កាបូប និងថ្នាំពេទ្យ០១កាបូប ទឹកសុទ្ធ និងនំបុ័ងទំពាំងបាយជូ០១ដុំ ព្រមទាំងថវិកា១០ម៉ឺនរៀលផងដែរ…។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ