khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះទៅឃុំ ព្រះប្រឡាយ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បី ជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ យុវជនឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ ចំនួន២
     
    ចែករំលែក ៖

    នៅថ្ងៃពុធ ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រមណ្ឌលខេត្តឧត្តរមានជ័យ បានចុះទៅឃុំ ព្រះប្រឡាយ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បី ជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ យុវជនឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ ចំនួន២ គឺភូមិត្រពាំងបី និងភូមិប្រាសាទក្រហម ដើម្បីត្រួតពិនិត្យការងារខ្វះខាតកន្លងមក ដើម្បីរកគន្លឹះដោះស្រាយ និងកែលម្អបានល្អប្រសើរ។ ក្នុងឱកាសនោះ បានជូនរបស់កំដរដៃដែលម្នាក់ៗ ទួលបានថវិកា ២០.០០០រៀល ម៉ាស់ ០១ប្រអប់ នឹងប្រដាប់ធ្វើតេស្តរហ័ស ចំនួន២ប្រអប់តូច។ ឯកឧត្តម បាននាំយកអំណោយមួយចំនួនមាន អង្ករ២០គ.ក្រ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ មី ១កេះ ប៊ីចេង ១គ.ក្រ និងអំបិល ១គ.ក្រ និងថវិកាមួយចំនួនទៅជូនដល់ក្មួយស្រី កាក់ ធីណា មេម៉ាយមានកូនតូចៗ៤នាក់ ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ សប្បុរសជន ចំនួន២គ្រួសារ គឺលោកស្រី សេង ស៊ីណាត បានឧបត្ថម្ភដី ១កន្លែង ទំហំ ១០ម៉ែត្រ គុណ ១០០ម៉ែត្រ និងទី២ លោក អ៊ែល សុខម៉ាប់ ធ្វើអំណោយដីបន្ថែម ៣ម៉ែត្រ គុណ ១០០ម៉ែត្រ ជូនក្មួយស្រីមេម៉ា សម្រាប់សម្រាបសាងសង់ផ្ទះ និងបង្ករបង្កើនផលចិញ្ចឹមជីវិត។ លោក ហាំង ម៉េង អភិបាលស្រុក ក៏បានជួយសម្រួលរៀបចំឯកសារកាត់ឈ្មោះផ្ទេរកម្មសិទ្ធិជូនរួចរាល់ហើយដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក