ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញបង្សុកូល ប្រគេនចតុបច្ច័យ ចង្ហាន់ ដាក់បាត្រថ្វាយព្រះសង្ឃ ពូនភ្នំខ្សាច់ ដើម្បីឧទ្ទិសកុសលផលបុណ្យ គោរពជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន អ្នកមានគុណ និងញាតិសណ្តាន
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូន ចៅ បានអញ្ជើញចូលរួមជាមួយគណៈកម្មការវត្ត តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តពូនភ្នំ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ សមាទានសីល បង្សុកូល ប្រគេនចតុបច្ច័យ ចង្ហាន់ ដាក់បាត្រថ្វាយព្រះសង្ឃ ពូនភ្នំខ្សាច់ ដើម្បីឧទ្ទិសកុសលផលបុណ្យ គោរពជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន អ្នកមានគុណ និងញាតិសណ្តាន ដែលបានចែកស្ថានទៅ សូមលោកទាំងអស់បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។