khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបលោកតា លោកយាយ ចាស់ជរា និងពិការកំពុងសម្រាកថែទាំសុខភាពតាមផ្ទះនៅក្នុងភូមិ៤ ភូមិ៧ ភូមិ១០ និងភូមិ១១ សង្កាត៎ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី ដើម្បីចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបលោកតា លោកយាយ ចាស់ជរា និងពិការកំពុងសម្រាកថែទាំសុខភាពតាមផ្ទះនៅក្នុងភូមិ៤ ភូមិ៧ ភូមិ១០ និងភូមិ១១ សង្កាត៎ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណ ដែលកន្លងមកលោក បានជួយអប់រំកូនក្មួយចៅៗឲ្យចេះរស់នៅជាពលរដ្ឋល្អថ្លៃថ្នូរក្នុងសហគមន៍ និងបានផ្តាំផ្ញើឲ្យកូនៗគ្រប់គ្នាត្រូវបន្តគោរពបីបាច់ថែរក្សាលោកអ្នកមានគុណទាំងអស់ដោយក្តីគោរពនិងកតញ្ញួបំផុតនៅក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស និង បានជួយឧបត្ថម្ភ ជូន
    សរុបអង្ករ១០០គីឡូ កន្សែងពោះគោ២០
    និងថវិការមួយចំនួន យ៉ាងស្និទ្ធស្នាលរីករាយក្រៃលែង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត