khmer eng
  • លោកជំទាវ ចឹក ហេង បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ នៅវត្តគោកបេង ស្ថិតក្មុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃច័ន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកា ព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ និងឯកឧត្តម ម៉ុម ចន្ទលី ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ ដោយនាំយកនូវគ្រឿង ឧបភោគ បរិភោគ ភេសជ្ជ: ចង្ហាន់ សឡាបំភ្លឺ និងបច្ច័យ៤ បច្ច័យកសាងសេនាសនទាន បង្សុកូល រួមជាមួយពុទ្ធបរិស័ទចំណុះភូមិកណ្តាល ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តគោកបេង ស្ថិតក្មុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមានជីដូនជីតា មាតាបិតា ញាតិកាក្នុងសង្សារ វដ្តដែលបានលាចាកលោកនេះទៅហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោនយក កំណើតក្នុងទីបរមសុខ កុំបីក្លាយទៅជាប្រការដទៃឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត