khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តជ័យមង្គល ហៅវត្តពពេល
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ៍ ទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ទសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ រួមដំណើរជាមួយ លោកទឹម សារ៉ាត់ អភិបាលរងស្រុកត្រពាំងប្រាសាទ លោកស្រីមេឃុំផ្អាវ និងក្រុមប្រឹក្សាឃុំ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ ជាមួយលោកយាយ លោកតា ឧបាសក ឧបាសិកាចំណុះជើងវត្តជ័យមង្គល ហៅវត្តពពេល ស្ថិតក្នុងឃុំផ្អាវ។ បន្តចូលរួមជាមួយលោកហាំង ម៉េង អភិបាលស្រុក លោក វណ្ណ កុសល ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងមន្ត្រីស្រុកចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តបូរីប្រាសាទជ័យ ហៅវត្តត្រពាំងប្រាសាទ ស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលក្នុងវត្តទទួលបានប្រគេនទេយ្យវត្ថុ មានអង្ករ ៥០គ.ក្រ ទឹកសុទ្ធ ២កេះ មី ២កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប៊ីចេង ១គ.ក្រ ស្កសរ ១គ.ក្រ ខ្ទឹមស ១គ.ក្រ និងថវិកាមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់មួយត្រីមាស ដើម្បីទុករៀបចំធ្វើចង្ហាន់ក្នុងពេលកាន់បិណ្ឌនេះ និងដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា បងប្អូនកូនចៅដែលបានចែកឋានទៅ និងសូមឧទ្ទិសដល់អស់លោក លោកស្រី វិរជន វិរនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី របស់ប្រទេសកម្ពុជា និងការពារសន្តិភាព សូមអស់លោកទាំងអស់បានទៅកើតនៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
    thumbnail
     
    ក្រុមសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF និងបានធ្វើបទអន្តរាគមន៍ស្តីពី ជំរឿនក្រមសីលធម៌ សមាជិកសភានៅក្នុងសភាហ្រ្វង់កូហ្វូន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា