khmer eng
  • ឯកឧត្តម ឡៅ ឆន បានទទួលកាន់បិណ្ឌ វេនទី១៣ នៅវត្តព្រៃដង្ហើម ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី១១ និងថ្ងៃព្រហស្បត៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានទទួលកាន់បិណ្ឌ វេនទី១៣ នៅវត្តព្រៃដង្ហើម ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សា អស់មួយត្រីមាស តាមពុទ្ធានុញ្ញាត្ត និងប្រគេនទេយ្យវត្ថុ មានអង្ករ ៥០គ.ក្រ ទឹកត្រី ទឹកសុីអុីវ ទឹកសុទ្ធ គ្រើងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួនទុកសម្រាប់ជាចង្ហាន់ដល់ព្រះសង្ឃនៅថ្ងៃបន្ត និងទុកសម្រាប់កសាង សម្មិទ្ធិផលក្នុងទីអារាមនេះ ទ្រទ្រង់ព្រះពុទ្ធសាសនា និងដើប្បីបង្សុកូលឧទិ្ទសកុសលផលបុណ្យកើតចេញពីពិធីកាន់បិណ្ឌនេះ ដល់ជីដូន ជីតា មាតា បិតា បងប្អូនញាតិកាទាំងអស់ដែលបានចែកឋានទៅ និងសូមឧទ្ទិសដល់អស់លោក លោកស្រី វិរជន វីរនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពិសេសការពារសន្តិភាព របស់ប្រទេសកម្ពុជា សូមអស់លោកទាំងអស់បានទៅកើតនៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកពាមជរ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញអមដំណើរប្រារព្ធពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត នៃព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី 
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តស្ទឹងត្រែង