khmer eng
  • លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងចង្ហាន់បិណ្ឌបាតប្រគេនព្រះគ្រូចៅធិការវត្តចំនួន៣វត្ត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី13 ខែតុលា ឆ្នាំ2023 លោកជំទាវ ឃួ ន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងចង្ហាន់បិណ្ឌបាតប្រគេនព្រះគ្រូចៅធិការវត្តចំនួន3វត្ត រួមមានវត្តសែនសិរី វត្តឥន្ទ្រីយ៍សំវរៈ និងវត្តចាន់មុលី ដើម្បីឧទ្ទិសកុសលផលបុណ្យដែលបានកើតឡើងពីសទ្ធាជ្រះថ្លាទាំងនេះជូនចំពោះបុព្វការីជន និងដួងវិញ្ញាណក្ខន្ធញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋាន និងវិញ្ញាណក្ខន្ធយុវជន យុវនារី អ្នកស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោនយោគកំណើតក្នុងទីបរមសុខកុំបីក្លាយជាប្រការណាមួយឡើយ ស្ថិតនៅប្រាសាទសំបូរ ខេត្តកំពង់ធំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តតាកែវ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី