khmer eng
  • លោកជំទាវ មុំ សណ្ដាប់ ជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមនិងថ្នាក់ដឹកនាំ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មុំ សណ្ដាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមនិងថ្នាក់ដឹកនាំ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំនួន ៥០០$ និងថវិកាសមាគមនារីរាជធានីភ្នំពេញចំនួន ៧០ម៉ឺន រៀល ប្រគល់ជូនគ្រួសាររបស់លោក ហង្ស រ៉ារី ដែលរងគ្រោះក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងបាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ចូលរួមរំលែកទុក្ខចំពោះគ្រួសារសព លោក រស់ សុផានិត សមាជិកក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដែលទទួលមរណៈភាពផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត