ឯកឧត្តម អ៊ុក គង់ បានជួបសំណេះសំណាលជាមួយគណៈកម្មការភូមិអូរាំខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបសំណេះសំណាលជាមួយគណៈកម្មការភូមិអូរាំខេន (ភូមិទើបបង្កើតថ្មី) ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងឪកាសនោះ ឯកឧត្តម ក៏បានជូនថវិកាសម្រាប់ទិញសំលៀកបំពាក់ជូនប្រជាការពារភូមិ និងផ្តល់សៀវភៅស្តីពីអំពើហឹង្សាក្នុងគ្រួសារផងដែរ ។