khmer eng
  • លោក អ៊ឹង ចិន្តា និងលោក ស៊ឹម សុខវិបូរ នាំយកសាររំលែកទុក្ខ និងបច្ច័យរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពម្តាយបង្កើតលោក យួន យ៉ាន់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក អ៊ឹង ចិន្តា អគ្គនាយករងសេវាច្បាប់ និងសមូហភាពដែនដី និងលោក ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការ អមដោយលោក គា ទ្រី ប្រធានស្តីទី និងមន្ត្រី នៃនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី បាននាំយកសាររំលែកទុក្ខរបស់ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បច្ច័យចូលបុណ្យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថវិកាឧបត្ថម្ភសង្គមកិច្ច ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសពឧបាសិកា អង្គ សឿន ត្រូវជាម្តាយបង្កើតរបស់លោក យួន យ៉ាន់ ប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    ប្រភព៖ លេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃ អ.ពស
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ