ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សា និងសំណេះសំណាលជាមួយសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣
នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម ខៀវ មុត ប្រធានក្រុម, ឯកឧត្តម គិន ណែត អនុប្រធានក្រុម និងឯកឧត្តម ស្រី បេន សមាជិកក្រុម បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សា និងសំណេះសំណាលជាមួយសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០រដ្ឋសភានៅវិទ្យាល័យទូកមាស ដែលមានសមាសភាពចូលរួមសរុបចំនួន ១២២០នាក់។