khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបថមសិលាកសាងអាគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ មាន១០បន្ទប់ និង សំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ 
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបថមសិលាកសាងអាគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ មាន១០បន្ទប់ និង សំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មកពីវិទ្យាល័យក្នុងស្រុកទឹកឈូ ក្រុងកំពត និង ក្រុងបូកគោ នៅក្នុងបរិវេណវិទ្យាល័យព្រះនរោត្តម រណរិទ្ធិ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត អស់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលស្រុក ក្រុង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស សរុបមានអ្នកចូលរួមប្រមាណ ១៥០០នាក់ ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត