khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីសូត្រមន្ត ទេសនាបុណ្យ កឋិនទានមហាសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តកាសេមរតនារាម
     
    ចែករំលែក ៖

    រសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តកាសេមរតនារាម ស្ថិតនៅភូមិធម្មយុត្តិសង្កាត់ប្អេរ ក្រុង/ខេត្ត កំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភាភូមិភាគទី៧ និងជាសមាជិកគណ:កម្មការទី៧ នៃព្រឺទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីសូត្រមន្ត ទេសនាបុណ្យ កឋិនទានមហាសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តកាសេមរតនារាម។ សូមឧទ្ទេសកុសលផលបុណ្យអង្គកឋិនទាន ជូនដល់បុព្វការីជនមានជីដូនជីតា មាតាបិតា ញាតិកាក្នុងសង្សារវដ្ត ដែលបានលាចាកលោកនេះទៅហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោនយក កំណើតក្នុងទី បរមសុខ កុំបីក្លាយទៅជាប្រការដទៃឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ