khmer eng
  • លោកជំទាវ ជា ចន្ទទេវី អញ្ជើញប្រារព្ធពិធីសូត្រមន្តបុណ្យកឋិនទានរស្មីសាមគ្គី នៅវត្តឧត្តមមានជ័យសិរីមហាតេជោ ខេត្តក្រចេះ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជា ចន្ទទេវី សមាជិកាគណៈកម្ម ការទី៥ព្រឹទ្ធសភា ឯកឧត្តម សាយ សុផល ទីប្រឹក្សាផ្ទាល់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវបានអញ្ជើញប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹក ម្ចាស់ដី សិរីជ័យមង្គល និងធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ព្រមទាំងសម្ដែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យអង្គកឋិនទានរស្មីសាមគ្គី នៅវត្តឧត្តមមានជ័យ សិរីមហាតេជោ (ហៅវត្តជ្រោះជ្រៅ) ស្ថិតក្នុងភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
    ក្នុងប្រារព្ធពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ស្រុក និងបុត្រា បុត្រី លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
    អង្គកឋិនទានរស្មីសាមគ្គីនេះ ផ្តួចផ្តើមឡើងដោយបានមូលមតិគ្នាជាឯកច្ឆន្ទ ដើម្បីផ្សារភ្ជាប់វិស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តឧត្តមមានជ័យ សិរីមហាតេជោ (ហៅវត្តជ្រោះជ្រៅ) ដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក