នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការបូកសរុបលទ្ធផលការងារព្រឹទ្ធសភា នីតិកាលទី៤ (២០១៨-២០២៤) ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារឯកសារបូកសរុបលទ្ធផលការងាររបស់ព្រឹទ្ធសភា នីតិកាលទី៤ (២០១៨-២០២៤) នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមអគ្គនាយកលោកជំទាវអគ្គនាយិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធ…។
ប្រភព៖នាយកដ្ឋានព័ត៌មាន