khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារព្ធពិធីសូត្រមន្តទេសនាបុណ្យ កឋិនទានមហាសាមគ្គី និងដង្ហែត្រៃចីវរ បច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តបល្ល័ង្គ
     
    ចែករំលែក ៖

    រសៀលថ្ងៃសៅរ៍ ១៤រោច និងព្រឹកថ្ងៃអាទិត្យ ១៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីអារាមវត្តបល័ង្គ ស្ថិតនៅភូមិ៨ឆោម ឃុំពង្រ ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ ទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោក ជំទាវ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារព្ធពិធីសូត្រមន្តទេសនាបុណ្យ កឋិនទានមហាសាមគ្គី និងដង្ហែត្រៃចីវរ បច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តបល្ល័ង្គ។ សូមឧទ្ទិសអានិសង្ឃ និងកុសលផលបុណ្យ កើតមានពីឧត្តមបុណ្យរបស់ពុទ្ធបរិស័ទនេះ ជូនដល់បុព្វការីជនមានជីដូនជីតា មាតា បិតា ញាតិការក្នុងសង្សារវដ្តដែលលោកបានលាចាកលោកនេះទៅហើយ និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហា ជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ សូមលោកទាំងអស់មេត្តាយោន យកកំណើតក្នុងទីបរមសុខកុំបីក្លាយទៅជាប្រការដទៃឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក