khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តបន្សាយរាក់ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ៍ ទី២១ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី ដែលផ្តើមធ្វើដោយលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ ដើម្បីហែរទៅកាន់វត្តបន្សាយរាក់ ស្ថិតក្នុងឃុំបន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានគង់ចាំវស្សាអស់ត្រឺមាសតាមព្រះពុទ្ទានុញ្ញាត្ត និងដើម្បីប្រមូលបច្ច័យយកជួយកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័នផ្សេងៗសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា។ ម្យ៉ាងទៀតដើម្បីឧទ្ទិសកុសលផលបុណ្យនេះជូនដល់បុព្វការីជន មានជីដូន ជីតា មាតាបិតាបងប្អូនកូនចៅដែលបានចែកឋានទៅ ជាពិសេសឌទ្ទិសដល់វិរៈជន វិរៈនារីអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពិសេសការពារសន្តិភាព សូមអស់លោកទាំងអស់ បានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ក្នុងឱកាសនោះ ព្រះអង្គវនវាសី ចន្ទ មុនី ក៏បាននិមន្តមកជាអធិបតី និងបានសម្តែងធម៌ទេសនានៅក្នុងពិធីដែលមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលរួមផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា