លោកជំទាវ ជា ច័ន្ទទេវី អញ្ជើញប្រគេនបច្ច័យបុណ្យកឋិនទានរស្មីសាមគ្គីដល់ព្រះសង្ឃនៅវត្តកូនព្រះពុទ្ធមានបុណ្យ (ភ្នំស្រង់) ខេត្តកំពង់ស្ពឺ
នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញនាំយកបច្ច័យបុណ្យកឋិនទានរស្មីសាមគ្គីសរុបចំនួន ៩.១០០ដុល្លារ (ប្រាំបួនពាន់មួយរយដុល្លារអាមេរិក) និង៣៤លានរៀល ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា នៅវត្តកូនព្រះពុទ្ធមានបុណ្យ(ហៅវត្តភ្នំស្រង់) ដើម្បីរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្ត ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។