នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានអញ្ជើញចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការសភា ជូនដល់សិក្ខាកាមមន្ត្រីរាជការ នៃអគ្គលេខាធិកាដ្ឋានព្រឹទ្ធសភាចំនួន៥៨រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការសភា» ជំហានទី៩ នៅអគារជប៉ុន វិមានព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលនេះ សិក្សារៀងរាល់ថ្ងៃសុក្រ ពេលរសៀល វេលាម៉ោង ១៤:០០ នាទី -១៧:០០ នាទី។
ប្រភព៖ នាយកដ្ឋានព័ត៌មាន