គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោក
អុឹង ចិន្តា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម
យាន អុីស្រេង ត្រូវជាឪពុកបង្កើតលោក
ងួន សុគន្ធារិទ្ធ ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី៨ ព្រឹទ្ធសភា ដែលបានទទួលមរណភាព វេលាម៉ោង ១៩:០២នាទីល្ងាច
នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ជាញ
ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយលោក ងួន សុន្ធារឹទ្ធ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកឱសថការីឧត្តម យាន អុីស្រេង ដែលជាការបាត់បង់ឪពុកជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ។
សូមវត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកឱសថការីឧត្តម យាន អុីស្រេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ