លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញទៅសួរសុខទុក្ខលោកមេឃុំកំពង់ស្វាយ
![](https://senate.gov.kh/wp-content/uploads/2023/12/11-12-2023-55.jpg)
នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកជំទាវអភិបាលរងខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខលោកមេឃុំកំពង់ស្វាយ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ នៅក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភនូវទឹកដោះគោឆៅ ផ្លែឈើ និងថវិកាមួយចំនួនជូនដល់លោកមេឃុំ ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។