នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានប្រជុំក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការត្រៀមចុះបេសកម្មរបស់គណៈកម្មការនៅមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងក្រុមហ៊ុនកំពតឡូជីស្ទីកអេនផត ឯ.ក ខេត្ត និងបញ្ហាផ្សេងៗ (មតិចូលរួមរបស់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា)។ ប្រភព៖ នាយកដ្ឋានព័ត៌មាន