khmer eng
  • ឯកឧត្ដម ឆាយ វណ្ណា អញ្ជើញចុះជួបសំណេះសំណាលក្រុមប្រឹក្សាឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាលេខាធិការក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួសុខទុក្ខក្រុមប្រឹក្សាឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រោយពីបានស្តាប់របាយការណ៍លោកប្រធានក្រុមប្រឹក្សាឃុំកោងកាង  លោកប្រធាននគបាលប៉ុស្តិ៍ឃុំ និងលោកស្មៀនឃុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានថ្លែងអំណរគុណចំពោះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជួយដោះស្រាយសំណូមពរប្រជាពលរដ្ឋបានយ៉ាងល្អ និងខិតខំបន្តដោះស្រាយបញ្ហាដែលនៅសេសសល់តាមសំណូមពររបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ឯកឧត្ដមបានជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសចក្តីសុខក្សេមក្សាន្ត។
    ទន្ទឹមនោះ ចំពោះការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ឯកឧត្ដមបានលើកឡើងឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ត្រូវត្រៀមលក្ខណៈដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
    ជាទីបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បាននំាយកអំណោយចែកជូនក្រុមប្រឹក្សាឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកាចំនួន ២០,០០០រៀល។

    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក