khmer eng
  • លោកជំទាវ មាន សំអាន  អញ្ជើញជាកិត្តិយសធ្វើរបាយការណ៍បូកសរុបលទ្ធផលអង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង និងវិធានការដើម្បីកាត់បន្ថយគម្លាតយេនឌ័រ ដែលបណ្ដាលមកពីជំងឺមិនឆ្លង” 
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បាន អញ្ជើញជាកិត្តិយសឡើងធ្វើរបាយការណ៍បូកសរុបលទ្ធផលអង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង និងវិធានការដើម្បីកាត់បន្ថយគម្លាតយេនឌ័រ ដែលបណ្ដាលមកពីជំងឺមិនឆ្លង” ដើម្បីបិទអង្គសិក្ខាសាលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
    ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្រ្ត និងការអភិវឌ្ឍ ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អង្គការពាក់ព័ន្ធនានាផងដែរ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
    សូមជម្រាបថា សិក្ខាសាលាមានរយៈពេលមួយថ្ងៃពេញ សហការរៀបចំដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាជាតិកម្ពុជា ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្ដី នៃរដ្ឋសភាជាតិកម្ពុជា សមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ និងមានការគំាទ្រថវិកាដោយវិទ្យាស្ថានសភាអាស៊ី។ សិក្ខាសាលានេះគឺជាវេទិកាមួយដ៏សំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ត និងពង្រឹងក្របខណ្ឌច្បាប់ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ សម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ