khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង 
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួន១០រូប ស្ត្រី ២រូប ដើម្បីសំណេះសំណាលសាកសួរសុខទុក្ខ និងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ឃុំ បញ្ហាប្រឈម និងផែនការបន្ត។ បន្ទាប់ពីបានស្ដាប់របាយការណ៍លោកស្រីមេឃុំរួចមក ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំកន្លងមកក្នុងការដឹកនាំគ្រប់គ្រង ធ្វើឲ្យមូលដ្ឋានរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សង្គម ការត្រៀមលក្ខណ: សម្រាប់បង្កបង្កើន ផល ស្រែ ចម្ការ នារដូវសម្រក…។ ឯកឧត្តម បានសំណូម ពរ កុំបីស្កប់ស្កល់ចំពោះស្នាដៃសម្រេចបានកន្លងមក ត្រូវបន្តសាមគ្គីផ្ទៃក្នុង បង្កើនការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អទាន់ ពេលពិសេសអំពីសំបុត្រកំណើតអាពាហ៍ពិពាហ៍ មរណភាព ព្រមទាំងឯកសារបម្រើឲ្យការកំពុងចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់បំផុតធ្វើឲ្យភូមិឃុំមានសុវត្ថិភាព ដោយបំផុសចលនាប្រជាជនម្នាក់ជាប្រជាការពារម្នាក់ ត្រូវខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ សហការជាមួយសាលារៀនពីការលក់ដូរចំណីអាហារ ត្រូវបំផុសចលនាអនាម័យភូមិស្ថាន ពិសេសកាត់បន្ថយការប្រើថង់ប្លាស្ទិក…. និងចុងក្រោយបានជម្រាបជូនពីផែនការឆ្ពោះទៅកាន់កាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលកាន់តែខិតជិតមកដល់ ដោយសង្កត់លើអង្គបោះឆ្នោត អំពីការថែរក្សាសុខភាព និងឯកសារសម្រាប់បម្រើឲ្យថ្ងៃបោះឆ្នោត។ ចុងបញ្ចប់ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ លោកតាលោកយាយ ជនពិការនិងប្រជាពលរដ្ឋ ចំនួន២០គ្រួសារដែលមានការលំបាកខ្វះខាត នៅតាមសង្កាត់ចំនួន៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យ មណ្ឌលសុខភាពលំផាត់
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ គឹម អ៊ីសាបែល ដែលត្រូវជាម្តាយ ម្តាយក្មេក របស់ឯកឧត្តម និងលោកជំទាវ