khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៦ឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត លោក អែម សុខា អភិបាលស្រុកថ្មពួក បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៦ឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាអង្គបោះឆ្នោតអសកលព្រឹទ្ធសភា។ នាឱកាសនោះ ឯកឧត្តម បានជម្រាបជូនពីផែនការឆ្ពោះទៅកាន់កាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលកាន់តែខិតជិតមកដល់ គ្រប់អង្គបោះឆ្នោត (ក្រុមប្រឹក្សាឃុំ) ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងទុកដាក់ឱ្យបានត្រឹមត្រូវឯកសារពាក់ព័ន្ធនានាសម្រាប់បម្រើឲ្យថ្ងៃបោះឆ្នោត។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
    thumbnail
     
    ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង-ស្នើច្បាប់ចាំបាច់ចំនួន២
    thumbnail
     
    ឯកឧត្តម ឈួន ឆាម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែខែកុម្ភៈ-មីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦