នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពី របបសន្តិសុខសង្គម និងការងារទូទៅសម្រាប់ពេលខាងមុខ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ដោយមានការអញ្ជេីញចូលរួមចាប់ពីប្រធាននាយកដ្ឋានឡេីង។