khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពករលដ្ឋ និងក្រុមប្រឹក្សាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន៣១២នាក់។
    ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំគោកត្រប់ទាំងអស់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលាទាំងអស់។ ឯកឧត្តមប្រធាន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់អាជ្ញាធរភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋទាំងអស់សរុបចំនួន៣១២នាក់ ដោយក្នុងម្នាក់ៗថវិកា ២០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៦,២៤០,០០០រៀល (ប្រាំមួយលាន ពីរសែនបួនម៉ឺនរៀល)។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា