khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ ទូទាំងក្រុងតាខ្មៅ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង១០ ក្រុងតាខ្មៅ ស្ថិតនៅសាលាក្រុងតាខ្មៅ។

    ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់អាជ្ញាធរក្រុង សង្កាត់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់។ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារថ្មីនៃព្រឹទ្ធសភា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២:២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញសួរសុខទុក្ខឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
    thumbnail
     
    សមាជិកព្រឹទ្ធសភា ត្រូវបន្តជួយជនភៀសសឹក និងកងទ័ព