ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ប្រជុំត្រៀមជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តស្វាយរៀង
នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន រិន លក្ខិណា ស្ថិតក្នុងក្រុងស្វាយរៀង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងស្រុក ក្រុង ក្នុងខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និងទី២៨ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន