នាព្រឹកថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
អង្គប្រជុំក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពីអគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គាធិការដ្ឋាន អំពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩។