khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចែកអំណោយចង្ក្រានសប្បុរសលើកទី២៣ ជូនគ្រួសារក្រីក្ររស់នៅតាមដងផ្លូវរទេះភ្លើង ចំនួន១៣៥គ្រួសារ 
     
    ចែករំលែក ៖

    ថ្ងៃច័ន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាមួយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកអភិបាលខណ្ឌទួលគោក និងសមាគមមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីចែកអំណោយចង្ក្រានសប្បុរសលើកទី២៣ ជូនគ្រួសារក្រីក្ររស់នៅតាមដងផ្លូវរទេះភ្លើង ចំនួន១៣៥គ្រួសារ នៅភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អំណោយសប្បុរសធម៌រួមមាន អង្ករ ខោអាវ គ្រឿងទេសសម្រាប់ការបរិភោគនិងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សម្ភារៈសិក្សាសម្រាប់កូនចៅបានទៅរៀនសូត្រឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងបានឧបត្ថម្ភថវិការមួយចំនួន ក្នុងបរិយាកាសជាលក្ខណៈគ្រួសារស្និទ្ធស្នាលសប្បាយរីករាយក្រៃលែង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក