ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤
![](https://senate.gov.kh/wp-content/uploads/2024/02/12-02-2024-54.jpg)
នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដឹកដោយ ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន