khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តមឧត្តមសេនីយ៍ត្រី ផន ផែង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់ភ្លើងបូជាសពឯកឧត្តមឧត្តមសេនីយ៍ត្រី ផន ផែង ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅវត្តវារិន្ទ (ហៅវត្តព្រែកលាប) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
    ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងក្រុមគ្រួសារនៃសពឡើងអានវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តមឧត្តមសេនីយ៍ត្រី ផន ផែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៦:០០នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។
    ជាកិច្ចចុងក្រោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានផ្តល់ភ្លើងបូជាសពឯកឧត្តមឧត្តមសេនីយ៍ត្រី ផន ផែង។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail