khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនមន្រ្តីរាជការនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានស្នាដៃការងារប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣ ចំនួន២២៨រូប ត្រូវបានបំពាក់គ្រឿងឥស្សរិយស និងមេដាយការងារ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។
    សូមជម្រាបថា គ្រឿងឥស្សរិយយស និងមេដាយ ដែលត្រូវបំពាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ នាពេលនេះ រួមមានចំនួន២២៨គ្រឿងរួមមាន៖ គ្រឿងឥស្សរិយយ ជាតុបការ ចំនួន១០គ្រឿង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន២៤គ្រឿង គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន០៦គ្រឿង គ្រឿងឥស្សរិយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន០៨គ្រឿង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន០៩គ្រឿង គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់មហាសេនាចំនួន០៤គ្រឿង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន១៣គ្រឿង គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន០៤គ្រឿង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន០១ គ្រឿង គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌថ្នាក់សេនា ចំនួន០៤គ្រឿង គ្រឿងឥស្ស រិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សប្ញទ្ធិចំនួន១៤គ្រឿង គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់អស្សប្ញទ្ធិ ចំនួន២៦គ្រឿង មេដាយមាសការងារ ចំនួន១២គ្រឿង មេដាយប្រាក់ការងារ ចំនួន០៣គ្រឿង និងមេដាយសំរឹទ្ធការងារ ចំនួន៩៣គ្រឿង៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
    thumbnail
     
    ក្រុមសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF និងបានធ្វើបទអន្តរាគមន៍ស្តីពី ជំរឿនក្រមសីលធម៌ សមាជិកសភានៅក្នុងសភាហ្រ្វង់កូហ្វូន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា