khmer eng
  • ឯកឧត្តម ទេព យុទ្ធី អញ្ជើញផ្តល់កិត្តិយសធ្វើកិច្ចសម្ភាសន៍ជូនដល់តំណាងអង្គការខាណា ស្តីពីវេទិការបញ្ចប់ជំងឺរបេងនៅកម្ពុជា
     
    ចែករំលែក ៖

    ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកវេជ្ជបណ្ឌិត ទា ផាលី ទីប្រឹក្សាអង្គការខាណា ទទួលបន្ទុករៀបចំផែនការយុទ្ធសាស្ត្ររបស់វេទិកាបញ្ចប់ជំងឺរបេងនៅកម្ពុជា (Stop TB Cambodia) ជួបធ្វើបទសម្ភាសន៍ ស្តីពីវឹទិការបញ្ចប់ជំងឺរបេងនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។
    កិច្ចសម្ភាសន៍នាពេលនេះ គឺមានគោលបំណងសំខាន់ ដើម្បីធ្វើការប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកធ្វើគោលនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងដំណើរការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់វេទិការបញ្ចប់ជំងឺរបេងនៅកម្ពុជា (Stop TB Cambodia) ២០២៤ – ២០២៨។ ផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាមួយ កម្មវិធីរបេងជាតិ កំចាត់រោគរបេង (NTP) ក្រសួងពាក់ព័ន្ធ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និង អន្តរជាតិ។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក